ព័ត៌មានជាតិ

រថយន្តដឹកទឹកកកជាប់ហ្វ្រាំងកាច់ចង្កូតទាំងបង្ខំ បណ្ដាលធ្លាក់ទឹកប្រឡាយក្រឡាប់ផ្ងារជើង

ភ្នំពេញៈ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចលើមហាវិថីឈ្នះឈ្នះក្នុង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រថយន្តឃ្លុបដឹកទឹកកកជាប់ហ្វ្រាំងតៃកុងខ្លាចឡើងទ្រូងផ្លូវ កាច់មកស្តាំដៃធ្លាក់ទឹកប្រឡាយក្រឡាប់ផ្ងារជើង។

រថយន្តបង្ក ដឹកទឹកកក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3694 បើកដោយបុរសម្នាក់។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកដោយបុរសម្នាក់ពីត្បូងទៅជើង តាមបណ្តោយមហាវិថីឈ្នះឈ្នះ ខណៈមកដល់ចំណុចកើតហេតុរថយន្ត បានជាប់ហ្វ្រាំងតៃកុងខ្លាចឡើងទ្រូងផ្លូវ និងបុកបង្គោលភ្លើង ក៏បត់បង្ខំទាំងតក់ក្រហលមកស្តាំដៃ បណ្តាលឲ្យរថយន្តធ្លាប់ចូលទឹកប្រឡាយ នៅអែបចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើងតែណាងល្អមិនមានអ្នករបួស។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទៅដល់ចំណុចកើតហេតុដោយពិនិត្យឃើញថា មិនប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់រដ្ឋសមត្ថកិច្ច បានឲ្យម្ចាស់រថយន្តរករថយន្តស្ទូចមកស្ទូចយករថយន្តយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់