ព័ត៌មានជាតិ

សង់បុកចូលពីមុខរថយន្តសណ្តោងរបស់ក្រុមហ៊ុនចៀបសាវណ្ណ ដឹកជញ្ជូន ស្លាប់ និងរបួស ២នាក់ នៅលើផ្លូវជាតិលេខ៤

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ជិះម៉ូតូឌុបគ្នា ក្នុងល្បឿនលឿនវ៉ាជែងរថយន្តខាងមុខ ជ្រុលទៅបុកចូលពីមុខរថយន្តសណ្តោងរ៉ឺម៉ក បើកច្រាសទិស កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើត មុនកើតហេតុ ម៉ូតូសេ១២៥ ស៊េរី២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1B-2739 ជិះដោយជនរងគ្រោះ គ្នា២នាក់ ក្នុងល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តផ្សេងជាបន្តបន្ទាប់ ចូលគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកចូលពីមុខរថយន្ត សណ្តោងរ៉ឺម៉ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខ តាកែវ 3A-1912 កំពុងបើកច្រាស់ទិសគ្នា (អ្នកបើកបរចុះគេចខ្លួនបាត់) បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀត ត្រូវបានរថយន្តគ្លីនិក សុធា រិទ្ធ បែកចានដឹកយកទៅសង្គ្រោះ។

ក្រោយកើតហេតុ សមត្ថកិច្ចជាច្រើននាក់ បានចុះទៅអន្តរាគមន៍ភ្លាមៗ ដោយសារនៅតាមដងផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលើ ងាយនឹងកកស្ទះចរាចរណ៍៕

មតិយោបល់