ព្រះសីហនុៈ (ព័ត៌មានបឋម) ព្រះសង្ឃមួយអង្គ បានសុគតនៅនឹងកន្លែង ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពេលនិមន្តតាមម៉ូតូ ដើម្បីទៅបិណ្ឌបាត ហើយត្រូវរថយន្តធុនធំមួយគ្រឿងបុកប៉ះ នៅជិតរង្វង់មូលភូមិស្មាច់ដែង ឃុំរាមស្រុកព្រៃនប់
វេលាម៉ោង៨ កន្លះថ្ងៃ៤ ខែមីនា ឆ្នាំ២០១៩ ។
តាមប្រភពពីកន្លែងហេតុការណ៍ បានឲ្យដឹងថា ម៉ូតូរងគ្រោះ បានដឹកព្រះសង្ឃ២អង្គ ប៉ុន្តែព្រះសង្ឃមួយអង្គទៀត និងអ្នកបើកម៉ូតូ មិនមានរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ។
ពាក់ព័ន្ធនឹងករណីនេះ មិនទាន់មានរបាយការណ៍លម្អិតនោះទេ ហើយព្រះនាមសង្ឃរងគ្រោះ ព្រមទាំងទីអារាមដែលលោកគង់នៅ គឺមិនទាន់ដឹងនោះទេ៕
មតិយោបល់