ព័ត៌មានជាតិ

តាបង្កើត រំលោភចៅស្រីខ្លួនឯង យ៉ាងព្រៃផ្សៃជាទីបំផុត

កំពង់ឆ្នាំង: ករណីរំលោភសេពសន្ថវៈ ទៅលើអនីតិជនអាយុ ប្រហែល១០ឆ្នាំ កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ២ និង ១៥នាទី ស្ថិតនៅខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យមានឈ្មោះ ធន់ ថែ ភេទ ប្រុស អាយុ ប្រហែល៣៥ឆ្នាំ រស់នៅទីតាំងកើតហេតុ ត្រូវជាជីតាបង្កើតរបស់ក្មេងស្រីរងគ្រោះ ដែលមានឈ្មោះ ហ.ស.ភ.ត។

មុនពេលកើតហេតុ ជនសង្ស័យដែលត្រូវជាជីតា បានបបួលចៅស្រីទៅរកទិញទឹកកក នៅឯភូមិ អណ្ដូងប្រេង ឃុំក្រាំងលាវ តែពេលដែលធ្វើដំណើរតាមរ៉ឺម៉កម៉ូតូ មកដល់ចំណុចផ្លូវស្ងាត់ ជនសង្ស័យត្រូវជាជីតា ក៏បានឈប់រ៉ឺម៉ក់ និងបានបបួលក្មេងស្រីរងគ្រោះ ចូលទៅកាប់អំបោសក្នុងព្រៃ រួចក៏ធ្វើសកម្មភាព រំលោភបានសម្រេចតែម្តង។

បន្ទាប់ពីរំលោភរួចមក ជនសង្ស័យ ក៏បានឡើងជិះរ៉ឺម៉ក ជិះយកទៅទុកចោលក្នុងព្រៃ រួចគេចខ្លួនបាត់ស្រមោល៕

មតិយោបល់