ព័ត៌មានជាតិ

រថយន្ត​ បុក​ត​គ្នា​៣​ករណី បន្ទាប់ពីភ្លៀងកក់ខែ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: រថយន្តមួយគ្រឿង បាន​រអិលបុក​ត​គ្នា​៣​ បន្ទាប់ពីមានភ្លៀង​កក់ខែ​ កាលពី​ម៉ោង​០៥ និង​៤០​នាទី ​នៅលើ​ផ្លូវជាតិ​លេខ​៥​ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​៣៧៤ ​ទៅ​៣៧៥​ ស្ថិត​ក្នុងភូមិ​សូរិយា​ថ្មី ​ឃុំ​កូប ​ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយ​មាន​ជ័យ។​

សមត្ថកិច្ចបានឲ្យដឹងថា ​រថយន្តធុន​ធំ​១​គ្រឿង​ ម៉ាក ​HYUNDAI​ ព​ណ៌ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3c-5100​ អ្នក​បើកបរ​ឈ្មោះ​ ប៊​ន លេខ ធ្វើដំណើរ​ពី​លិចទៅ​កើត មកដល់​កន្លែងកើតហេតុ​ រថយន្ដ​ដាច់​-​កង់​វិល​រេ​មក​ខាងឆ្វេង ជ្រុលទៅ​បុក​រថយន្ត​តូច​ ម៉ាក​តូយ៉ូ​តា​កាមរី​ ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ ​2A-418។ ភ្លាមៗផងដែរ ស្រាប់តែមានរ​ថយ​ន្ដ​រត់​ទូ​១​គ្រឿង​ទៀត​ ម៉ាកសាំង​យ៉ុង​ ពណ៌​ទឹកប្រាក់ ​ពាក់​ស្លាក​លេខ​2c-9348 បើកបរ​ដោយ​ឈ្មោះ​ប៉ូ រ៉ាវី ភេទ​ប្រុស​អាយុ​២៧ ឆ្នាំ​រស់នៅ​ខេត្ត​កំពង​ធំ បាន​បុក​ត​ពីក្រោយ​រថយន្ត​ហ៊ី​យ៉ាន់​ដាយ ដែល​ដាច់​កង់​ខាងលើ​។​

ករណី​​នេះ បណ្ដាលឲ្យមានរបួសធ្ងន់ស្រាល ត្រូវ​បានបញ្ជូន​ទៅកាន់​ន​មន្ទីរ​ពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា-ជប៉ុន មង្គល​បូរី។ ​ចំណែករ​ថយ​ន្ត ខាងលើ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​អូរជ្រៅ​។​

ដោយទ្បែកនៅភូមិ​សាស្ត្រ​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ និង​នៅ​ភូមិសាស្ត្រ​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត ក៏មាន​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ទៀត ដែលមាន​ការបុក​គ្នា​ និង​រអិល​ធ្លាក់​ពី​ផ្លូវផងដែរ។​

មូលហេតុ​៖ គឺ​មកពី​ក​ត្តាបច្ចេកទេស ​និង​​មេឃ​ភ្លៀង បង្ក​ឲ្យ​រអិល ហើយ​ពិបាក​មើល​ឧបសគ្គ​ខាងមុខ៕

មតិយោបល់