ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីជនបរទេសម្នាក់ ស្លាប់ដោយសង្ស័យគាំងបេះដូង នៅចំណុចផ្ទះជួល ផ្ទលេខ៣៤E2 ផ្លូវ១០៨ ភូមិ០៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ២និង០០នាទីរសៀល ។
ជនរងគ្រោះឈ្មោះ Kurzen Pierre Andre ជនជាតិស្វីស (Switzerland) ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន ។
ក្រោយហេតុការណ៍កើតឡើង កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា និងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និង ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យអន្តោប្រវេសន៍ ដើម្បីបង្កើតគណៈ កម្មាធិការធ្វើកោសល្យវិច័យពិនិត្យសាកសព។
ជាលទ្ធផល តាមការពិនិត្យការិយាល័យជំនាញបច្ចេកទេសបានបញ្ជាក់ ជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង (បណ្ដាលមកពីជំងឺបេះដូង)។
សម្ភាររបស់ជនរងគ្រោះរួមមាន៖
-ប៉ាស្ពរ័ ១ក្បាល
-លេបថប ម៉ាក Lenovo ពណ៌ខ្មៅ ១គ្រឿង
-ទូរស័ព្ទ ulefone ពណ៌ ខ្មៅ ១គ្រឿង
-កាត ATM ០១សន្លឹក / អត្តសញ្ញាណប័ណ្ណ ០១សន្លឹក និងសំភារៈមួយចំនួនបានប្រគល់ឲ្យការយាល័យអន្តោប្រវេសន៍ក្រុង រក្សាទុក។
ក្រោយពីពិនិត្យរួច ខាងជំនាញបច្ចេកទេស បានដឹកសាកសព យកទៅតម្កល់នៅសាលតម្កល់សពវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕





មតិយោបល់