កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៩ និង ៣០នាទីថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យយុវជនមា្នក់ស្លាប់ ត្រង់ចំណុចរូបរង្វង់មូល ភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
ជនរងគ្រោះ មានឈ្មោះ បនរាក់ ណារ៉ា ភេទ ប្រុស អាយុ ៣០ឆ្នាំ (ស្លាប់) រួមដំណើរជាមួយ ឈ្មោះ ប្រាក់ ណារ៉ា ភេទប្រុស អាយុ២០ឆ្នាំ រងរបួសស្រាល រស់នៅភូមិឃុំជាមួយគ្នា ជិះម៉ូតូម៉ាក ហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B 0360។ ចំណែករថយន្តបង្ក មិនស្គាល់អត្តសញ្ញាណ បានបើករត់គេចខ្លួនបាត់ បន្សល់ទុកសព និងជនរងគ្រោះ នៅនិងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់