ផ្ទះ ព័ត៌មានជាតិ ល្បិចថ្មីទៀតហ...

ល្បិចថ្មីទៀតហើយ! សូមអាជីវករទាំងអស់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ធ្វើជាមកសួររកទិញតែការពិតគឺ…..

0

ពោធិ៍សាត់: ជនសង្ស័យម្នាក់ត្រូវជាប់ខ្នោះពីបទលួចនៅថ្ងៃទី ០៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង៣០នាទីថ្ងៃ នៅចំណុចតូបលក់
មាសផ្សារបំណក់ ស្ថិតនៅភូមិកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យឈ្មោះ រឿន រិត អាយុ ២១ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិកម្រ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ចំណែកម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពម៉ាក ហុងដា សេ
១២៥ សេរី ២០១៨ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1I 9440 ជារបស់ជនរងគ្រោះឈ្មោះ លី ហៀកអាយុ ៣៩ ឆ្នាំ ភេទស្រី ជនជាតិខ្មែរ នៅភូមិកាប៉ះ ឃុំឈើតុំ ស្រុក
ក្រគរ (ម្ចាស់តូបលក់មាស ) នៅផ្សាបំណក់ ។

មុនធ្វើសកម្មភាពជនសង្ស័យបានដោះស្លាកលេខម៉ូតូ របស់ខ្លូន ដាក់ក្នុងកាប៉ូប ហើយបញ្ឆេះម៉ូតូចោល ហើយបានចុះមកតថ្លៃមាស ខ្សែករចំនួន៣ខ្សែស្មើ ១៥ ជី ពេលបានខ្សែករ ហើយ ជនសង្ស័យបានយករត់ទៅឡើងជិះម៉ូតូបំរុងគេចខ្លួន តែត្រូវម្ចាស់គេ តាមទាន់ ក្របួចករអាវជាប់។ ចំណែកមាស ជនរងគ្រោះយកបានពីជនសង្ស័យគ្រប់ចំនួន ចំណែកជនសង្ស័យ និងម៉ូតូ១គ្រឿងគាត់បានប្រគល់មកឲ្យសមត្ថកិច្ច ប៉ុស្តិ៍ភ្លាមៗ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ដើម្បីកសាងសំណុំរឿងបន្ត ដើម្បីចាត់ការតាមនិតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.