ព័ត៌មានជាតិ

ស្រវឹងស្រឿងៗ នឹកចង់ហៅភេទទី៣ទ្បើងឋានសួគ៌ ឃើញភ្លេចខ្លួន បានដៃខ្វេះយកលុយអស់២០ម៉ឺនរៀល

ភ្នំពេញ: ជនសង្ស័យជាភេទទី៣ម្នាក់តែងខ្លួនធ្វើស្រី) បានលូកយកលុយពីបុរសម្នាក់ជាង២០ម៉ឺនរៀលបានសម្រេច កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ៣០ម៉ែត្រកែងផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

ជនរងគ្រោះឈ្មោះ លី សារុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបតៃកុងឡាន ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យ ជាភេទទី៣តែងខ្លួនធ្វើស្រីឈ្មោះ យឿន ហៅឆ្លូញ អាយុ២៧ឆ្នាំ មុរបបម្រើផ្លូវភេទ ស្នាក់ផ្ទះសំណាក់មានស្រុកកំណើតស្រុកព្រះស្ដេចខេត្តព្រៃវែង។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ស្រវឹងស្រារៀងស្រឿងៗ បានឃើញភេទទី៣តែងខ្លួនធ្វើស្រីដ៏ស្អាតម្នាក់ កំពុងតែឈរតាមដងផ្លូវ ក៏បានបបួលនាងទៅរួមភេទ ក្នុងដីឡូមួយកន្លែង ដោយមិនបាននិយាយថ្លៃថ្នូរទេ ដោយសារតណ្ហាឡើងខ្លាំង កំពុងតែស្រួលផងនោះ ជនសង្ស័យឆ្លៀតឱកាស ជនរងគ្រោះភ្លេចខ្លួន បានស្ទាបអង្អែល រួចធ្វើសកម្មភាពលូកហោប៉ាវខ្វេះយកលុយបានហើយ ក៏រត់គេចខ្លួន ។ ពេលនោះ ដោយជនរងគ្រោះ ស្ទាបក្នុងហោប៉ាវបាត់លុយអស់ បានរត់ដេញតាមទាយកលុយវិញ ព្រោះលុយនេះ ជាលុយថៅកែទេ តែជនសង្ស័យនោះ ប្រកែកថាមិនបានយកទេ ហើយចេះតែដើរបណ្ដើរត់បណ្ដើរ ហើយថែមទាំងកាន់ដុំថ្មបីដុំទៀត។ ចំណែកបុរស នៅតែដើរតាមរហូតដល់ស្តុបណតប្រីត ក៏ជួបកម្លាំងសមត្ថកិច្ច កំពុងតែល្បាត បានប្រាប់ឲ្យជួយដេញតាម ដោយជនរងគ្រោះ រត់បម្រុងទៅចាប់ ត្រូវជនសង្ស័យ គប់មួយដុំថ្ម បណ្ដាលឲ្យត្រូវចំភ្នែកខាងឆ្វេងងងិតមុខដួលខ្ពោកទៅនិងដី។

មួយសន្ទុះទើបដឹងខ្លួន ក៏ដេកបន្តទៀត ខណ:នោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម និងប្រជាពរដ្ឋ បានដេញជនសង្ស័យរហូតដល់ទឹកដីខណ្ឌពោធិ៍សែនជ័យ ទើបឃាត់ខ្លួនបាន ប្រគល់ឲ្យប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ ដោយសារជនរងគ្រោះ មិនបានដាក់ពាក្យប្ដឹង គ្រាន់តែសុំលុយវិញចំនួន ២០ម៉ឺនរៀលវិញប៉ុណ្ណោះ រួចក៏ឡើងជិះកង់បីឥណ្ឌា ត្រលប់ទៅផ្ទះបាត់ទៅ។

ដោយឡែកជនសង្ស័យជាប្រភេទទីបីនោះ ត្រូវសមត្ថកិច្ចធ្វើការអប់រំ រួចដោះលែងឲ្យមានសេរីភាពវិញផងដែរ៕

មតិយោបល់