ព័ត៌មានជាតិ

ម៉ោងកំពុងលង់លក់ស្រួល ស្រាប់តែឮ រថយន្ត ​បើកបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ ដាច់យល់សប្តិអស់

ភ្នំពេញ: បុរស​២នាក់​បើក​រថយន្ត​មួយគ្រឿង ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​រថយន្ត ​និង​របាំង​ថ្ម​យ៉ាង​ដំណំ​ តែ​សំណាង​ល្អ​ មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​គ្រោះថ្នាក់​នោះទេ កាល​ពី​វេលាម៉ោង​​០២និង៤០ នាទីទៀបភ្លឺ​ឆ្លង​ចូល​ថ្ងៃ​ទី​០៥ ខែមីនា ​ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវព្រះមុនី្នវង្ស កែងនិងផ្លូវកម្ពុជាក្រាម ​ក្នុង​សង្កាត់​​ផ្សារថ្មី១ ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ HYUNDAI ក្បាលពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​កណ្ដាល​3A-0237 បើក​បរ​ដោយ​បុរស​ម្នាក់ និងអ្នករួមដំណើរម្នាក់ទៀត​ ធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​ព្រះមុន្នីវង្ស​ពីត្បូងមកជើង។ ​មក​ដល់​ចំណុច​កើត​ហេតុ ​​​ស្រាប់​តែ​រថយន្ត​រេចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្ដាល​ឲ្យ​បាក់​ចំនួន​២កង់​ ចំណែក​រថយន្ត​ជាប់និងរបាំងពុះចែកទ្រូងផ្លូវ បើក​ទៅ​មុខអត់​រួច​។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ​ដើម្បី​ឲ្យចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ​រងចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់