Post News Media ព័ត៌មានជាតិ រថយន្តពីរគ្រឿ...

រថយន្តពីរគ្រឿងបុកគ្នា នៅស្រុកសំរោង បង្កឲ្យរងការខូចខាត

តាកែវ: កាលពីវេលាម៉ោង ០៧ និង ២០នាទីយប់ថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្តបើកបរបញ្ច្រសទិសគ្នា លើផ្លូវជាតិលេខ ២ ចន្លោះគីឡូម៉ែត្រ ៦៣-៦៤ ស្ថិតក្នុងភូមិក្ដី ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។

រថយន្តបង្ក ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-1313 ធ្វើដំណើរពីត្បូងទៅជើង តៃកុងមិនត្រូវបានស្គាល់អត្តសញ្ញាណ ចំណែកជនរងគ្រោះ បានបើករថយន្ដ ម៉ាក TUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AS-7579 ធ្វើដំណើរពីជើងទៅត្បូង មានឈ្មោះ អ៊ាត វណ្ណះ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ឃុំបាលនោល ស្រុកព្រះវិហារ ខេត្តព្រះវិហារ។

មូលហេតុ៖ រថយន្ត FUSO បើកលឿនរួចជាន់ហ្វ្រាងរេចង្កូតទៅបុក រថយន្ត TUNDRA ពីចំហៀងខាងឆ្វេង។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ពុំបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ទេ ក្រោយកើតហេតុវត្ថុតាងទាំង ២គ្រឿង ត្រូវបានយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីរងចាំដោះស្រាយពេលក្រោយ៕

Loading...