ព័ត៌មានជាតិ

កាន់ជណ្ដើរដែក ខណៈមានឆ្លងចរន្ត បណ្ដាលឲ្យឆក់ស្លាប់បុរសម្នាក់

កណ្ដាល: កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០១៩ មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់បុរសម្នាក់ ស្លាប់បាត់បង់ជីវិត នៅចំណុចសំយ៉ាបផ្ទះ ឈ្មោះ ឆាយ ប៉េងលី បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ស្ថិតក្នុងភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនរងគ្រោះ‌ ឈ្មោះ អំ រស្មី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក ស្ថិតនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមការរបំភ្លឺរបស់សាក្សី ឈ្មោះឃួន ម៉េងលី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានឲ្យដឹងថា ជនរងគ្រោះ បានកាន់ជណ្ដើរដែក រួចស្រែកថា ភើ្លងឆក់ហើយរំពេចនោះ ក៏បានធ្លាក់ពីលើសំយាបផ្ទះមកដី។

ដោយខណ:នោះគាត់ ក៏បានជួយធ្វើចលនាបេះដូង សម្រួលខ្យល់ដង្ហើមនៅតែមិនដឹងខ្លួន ទើបបញ្ជូនទៅមន្ទីរពេទ្យស្រុក ពិនិត្យរួចលោកគ្រូពេទ្យ បានបញ្ជូនបន្តទៅពេទ្យលោកសង្ឈ តែជាអកុសលបន្ទាប់ពីពិនិត្យអស់រយ:ពេលជាច្រើនម៉ោង គ្រូពេទ្យប្រាប់ថា ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។

សភាពសាកសព៖ មានស្នាមខ្លោច ប្រអប់ដៃទាំងពីរ និង
ប្រអប់ជើងខាងឆ្វេង។

តាមការសន្និដ្ឋាន របស់មន្រ្តីជំនាញ និងលោកគ្រូពេទ្យ ជនរងគ្រោះ ពិតជាស្លាប់ដោយសារត្រួវខ្សែភ្លើងឆក់ប្រាកដមែន រួចក៏ប្រគល់សពជូន ក្រុមគ្រួសារជនយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់