ព័ត៌មានជាតិ

ជនជាតិចិនជាបុគ្គលិកផ្នែកគណនេយ្យ របស់ក្រុមហ៊ុន លីវដា ដេកស្លាប់ សង្ស័យអំពើឃាតកម្ម

កោះកុង:​ កាលពីវេលាម៉ោង ៦ ព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០១៩ មានករណីប្រទះឃើញ បុរសជនជាតិចិនម្នាក់ ដេកស្លាប់ក្នុងព្រៃ សង្ស័យថាជាអំពើឃាតកម្ម ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជនរងគ្រោះឈ្មោះ ZHENG HAIJIA ភេទប្រុស អាយុ ២៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EI 01845124 មានសុពលភាពត្រឹមថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៩ មុខរបរ ជាបុគ្គលិកផ្នែកគណនេយ្យ របស់ក្រុមហ៊ុន លីវដា ស្នាក់នៅក្នុងក្រុមហ៊ុន L.Y.P Group Co,Ltd ។

តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ច សង្ស័យថា ជាករណីឃាតកម្ម ត្រូវបានជនមិនស្គាល់មុខ វាយនឹងដំបងដែក បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។

បច្ចុប្បន្នក្រុមកម្លាំងជំនាញ កំពុងធ្វើការសិក្សាស្រាវជ្រាវបន្ត ទៅលើករណីមួយនេះ៕

មតិយោបល់