ព័ត៌មានជាតិ

បើកស្រវឹងសូមកុំបើកបរ! រថយន្តម៉ាកធុនត្រា បុកបាណូស្រាបៀរកម្ពុជាបាក់ បង្កការភ្ញាក់ផ្អើលទាំងថ្ងៃ…

ភ្នំពេញ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា មានករណីរថយន្តម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-0311 បើកបរដោយបុរសជនជាតិចិន បុកបាណូស្រាបៀរកម្ពុជា បណ្ដាលឲ្យផ្ទុះពោងរថយន្ត តាមបណ្ដោយផ្លូវជាតិលេខ ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

កើតហេតុនៅវេលាម៉ោង ២រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ករណីនេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ។ មូលហេតុ៖ សង្ស័យបើកបរល្បឿនលឿន៕

មតិយោបល់