ព័ត៌មានជាតិ

រន្ធត់ចិត្ត! បាក់រណ្ដៅដី សង្កត់បុរសម្នាក់ស្លាប់មួយរំពេច…

ព្រៃវែង: សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ មានករណីបាក់រណ្ដៅដី សង្កត់បុរសម្នាក់ស្លាប់ ត្រង់ចំណុចភូមិខ្យោកកណ្ដាល ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ព្រុំ ស៊ា ភេទប្រុស អាយុ២៩ ឆ្នាំ រស់ភូមិឃុំកើតហេតុ។ មូលហេតុ៖ ជនរងគ្រោះ ជីករណ្ដៅបូមទឹកដាក់ស្រូវប្រាំង។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះធ្វើកោសល្យវិច័យ រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រណៃណី៕

មតិយោបល់