ព័ត៌មានជាតិ

រថយន្តតម្លៃរាប់ម៉ឺនដុល្លារ! លុចស៊ីស ៥៧០ បុកគ្នាជាមួយរថយន្តទ្បង់គ្រីស័រ ខ្ទេចទាំងសងខាង

កំពង់ឆ្នាំង: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តលុចស៊ីសស៊េរីទំនើប ៥៧០ គ្មានស្លាកលេខ បើករេចង្កូតទៅបុករថយន្តទ្បង់គ្រីស័រ ពាក់ស្លាកលេខ ភ្នំពេញ 2I-764 បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ប៉ុន្តែមិនមានអ្នករងរបួសទេ។

កើតហេតុវេលាម៉ោងប្រហែល ១ រសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ តាមផ្លូវជាតិលេខ៥ ឋិតនៅភូមិស្បែត ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្រោយកើតហេតុ ភាគីម្ចាស់រថយន្តលុចស៊ីស ៥៧០ ព្រមដោះស្រាយជាសំណង ដើម្បីបញ្ចប់រឿង ហើយក៏ហៅរថយន្តស្ទួច អូសរថយន្តយកទៅជួសជុលរៀងៗខ្លួន៕

មតិយោបល់