ព័ត៌មានជាតិ

យុវជនម្នាក់ឡើងដំឡើងស្លាកពាណិជ្ជកម្ម ប៉ះខ្សែកាបស្រាត បណ្ដាលឲ្យឆក់រងរបួសធ្ងន់ នៅខណ្ឌមានជ័យ

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង២០នាទីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីយុវជនម្នាក់ ត្រូវខ្សែភ្លើងឆក់រងរបួសធ្ងន់ ខណ:កំពុងឡើងដាក់ស្លាកពាណិជ្ជកម្ម ស្ថិតតាមបណ្ដោយផ្លូវលេខ៣៧១ ភូមិតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ និងជាងម្នាក់ទៀត បានជិះម៉ូតូរ៉ឺម៉កមកដំឡើងស្លាកពាណិកម្មនៅទីតាំងខាងលើ ខណ:ដែលកំពុងដំឡើង ស្រាប់តែជនរងគ្រោះ ប៉ះខ្សែចរន្តកាបស្រាត បណ្ដាលឲ្យឆក់រលាករលាត់ស្បែកពេញខ្លួនរងរបួសធ្ងន់តែម្ដង។

ក្រោយពីកើតហេតុភ្លាមជនរងគ្រោះ ត្រូវបានអ្នកជិតខាងជួយ និងតេហៅរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាលផងដែរ៕

មតិយោបល់