ព័ត៌មានជាតិ

ករណីឃាតកម្ម រឿងប្រចណ្ឌប្រពន្ធសោះ ចាក់សម្លាប់គ្នា

កណ្ដាល: កាលពីវេលាម៉ោង ៨ និង ០០នាទីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០១៩ មានករណីឃាតកម្ម បណ្ដាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត នៅភូមិព្រែតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានធ្វើឲ្យយុវជនម្នាក់ស្លាប់។

ជនរងគ្រោះមានឈ្មោះ ស៊ុ វឿន ហៅ(ប៉ាវ ចិន) ភេទប្រុស អាយុ ៣៨ឆ្នាំ​ កម្មករឡឥដ្ឋ (ស្លាប់) ចំណែកជនល្មើសមានឈ្មោះ សំ សុង ភេទប្រុស អាយុ ២៤ឆ្នាំ កម្មករឡឥដ្ឋ មានទីលំនៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

មូលហេតុ៖ សង្ស័យប្រចណ្ឌប្រពន្ធជាមួយជនរងគ្រោះ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ និងជនរងគ្រោះ បានផឹកស្រាស្រវឹង ហើយក៏កើតជាទំនាស់ពាក្យសម្ដីដាក់គ្នា ព្រោះរឿងប្រចណ្ឌប្រពន្ធ ជាមួយជនរងគ្រោះ រហូតវាយតប់គ្នា គ្រានោះជនរងគ្រោះ យកដំបងឫស្សីវាយក្បាលជនសង្ស័យចំក្បាល ០៣ដំបង ឯជនសង្ស័យបានទាញស្នរមុខ៥ មកចាក់ត្រូវជនរងគ្រោះវិញ ភ្លាមៗ តែជនរងគ្រោះ បានគេចចេញពីកន្លែងកើតហេតុ មិនដឹងទៅណា។ លុះដល់វេលាម៉ោង ៦ និង ៣០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋបានឃើញ ជនរងគ្រោះដេកស្លាប់ផ្ទាល់ដី នៅជាប់ផ្ទះឈ្មោះ វ៉ៃ ស្រីល័ក្ខ ក៏បានរាយការណ៍ ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់។

ក្រោយទទួលបានដំណឹងភ្លាមៗ កម្លាំងនគរបាលផ្នែកយុត្តិធម៌ស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់