ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ៧នាក់ ទៅតុលាការពីបទ ជួញដូរថ្នាំញៀន

បន្ទាយមានជ័យ: ជនសង្ស័យទាំ៧នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនមក ស្នងការនគរបាលខេត្ត ដើម្បីធ្វើការសាកសួរ ជាប់ពាក់ព័ន្ធ ករណីគ្រឿងញៀន ដែលកម្លាំងនគរបាលការិយាល័យ បង្ក្រាបគ្រឿងញៀន សហការជាមួយកម្លាំងនគរបាល ក្រុងសីរីសោភ័ណ ធ្វើការ បង្ក្រាប នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់ ករណីទី១.ឃាត់ខ្លួន ជនសង្ស័យ២នាក់ ១.ឈ្មោះ ដាញ់ យូរ៉ាន់ ប្រុសអាយុ២២ឆ្នាំ និង២.ឈ្មោះ សេក ផាស៊ី ប្រុសអាយុ២៧ឆ្នាំ រស់នៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ច បានដកហូតវត្ថុ តាង ម៉ាទឹកកកចំនួន១ កូនថង់តូចស្មើ និង០.៧២ក្រាម។

សមត្ថកិច្ច បានបន្ដទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ដាញ់ យូរ៉ាន់ សមត្ថកិច្ច យើង បានបន្តឃាត់ខ្លួន ជនសង្ស័យជួញដូរ៥នាក់ បន្ថែមទៀត និងដកហូតវត្ថុតាងម៉ាទឹកកក បានចំនួន១កូនថង់តូច ស្មើនិង០.៣០ក្រាម នៅចំណុចហាងលក់បបរស ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ច បានបន្ថែមទៀតថា ជនសង្ស័យទាំង៥នាក់ ទី១ឈ្មោះ ប្លែក ទីណា ប្រុសអាយុ២៧ ឆ្នាំ ២ឈ្មោះ អែម ចាន់ណា ប្រុសអាយុ៣១ឆ្នាំ ៣.ឈ្មោះ ស សុខុម ប្រុសអាយ៣៧ឆ្នាំ ៤.ឈ្មោះអ៊ិត ចន្ធូ ប្រុសអាយុ២៤ឆ្នាំ និង៥.ឈ្មោះទ្រី សៀវម៉ិញ ប្រុសអាយុ១៨ឆ្នាំ អ្នកទាំង៥នាក់ រស់នៅ ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង៧នាក់ នៅមុខនគរបាលបានឆ្លើយសារភាពថា ខ្លួនពិតជាបានជួញដូរ គ្រឿងញៀនពិតប្រាកដមែន។ ក្រោយពីសារភាព ជនសង្ស័យទាំង ៧នាក់នេះ ត្រូវបាននគរបាល កសាងសំណុំរឿងបញ្ជូនទៅ តុលាការ ដើម្បីដាក់ទោស ទៅតាមនីតិវិធីច្បាប់៕

image

image_1

មតិយោបល់