អាមេរិក: មនុស្សចំនួន ៤នាក់បានស្លាប់ បន្ទាប់ពីយន្តហោះធុនតូចមួយគ្រឿងបានធ្លាក់នៅទីក្រុងហ៊ូស្តុន ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិករដ្ឋ កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៩ កក្កដា ឆ្នាំ២០១៦នេះ។
ដោយសារតែការបរាជ័យផ្នែកប្រព័ន្ធម៉ាស៊ីន ត្រូវបានគេស្តីបន្ទោសសម្រាប់ការធ្លាក់យន្តហោះនេះ ដែលបានកើតឡើងក្នុងរយៈពេលដ៏ខ្លីបំផុត បន្ទាប់ពីយន្តហោះនេះ បានហោះចេញពីព្រលានយន្តហោះ West Houston។ យន្តហោះនេះ បានផ្ទុះឆេះហើយត្រូវបានបំផ្លាញខ្ទិចអស់ទាំងស្រុង នេះបើយោងតាមស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ABC13 ។
សូមបញ្ជាក់ថា បំណែកយន្តហោះនេះ ត្រូវបានរកឃើញនៅតំបន់ដែលមានដើមឈើនិងនៅជិតផ្ទះមួយចំនួន។ មូលហេតុនៃគ្រោះថ្នាក់នេះគឺស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕
មតិយោបល់