(ក្រចេះ)៖ ខណៈដែលប្រជាពលរដ្ឋខ្មែរ កំពុងតែអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិអគ្គិភ័យមួយក៍បាននឹងកំពុងឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅជាច្រើនខ្នង ស្ថិតនៅក្បែររមនីយដ្ឋានភ្នំសំបុក ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ នៅតាមបណ្តោយផ្លូវទៅកាន់រមនីយដ្ឋានព្រែកកាំពី ដោយចាប់ផ្តើមឆាបឆេះ នៅវេលាម៉ោងប្រមាណ៤និង៣០នាទីល្ងាច ថ្ងៃទី១៣ មេសា ២០១៦នេះ។
ពេលនេះសមត្ថកិច្ចក៏កំពុងតែធ្វើការអន្តរាគមន៍ ជួយបាញ់ទឹកពន្លត់អគ្គីភ័យដែលកំពុងតែឆាបឆេះនេះ រហូតដល់វេលាម៉ោង៥និង៣០នាទីល្ងាច គឺរយៈពេល១ម៉ោងភ្លើងត្រូវបានរលត់វិញហើយ៕
មតិយោបល់