ព័ត៌មានជាតិ

សរុបជាង១៣៦លានរៀល ត្រូវអគ្គិភ័យលេចត្របាក់ខ្ទេចនៅស្រុកកញ្ជ្រៀច

ព្រៃវែង: អគ្គិភ័យមួយបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋខ្ទេចបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ៣០នាទី យប់ នៅថ្ងៃទី ០៥ មីនា ឆ្នាំ ២០១៩ ស្ថិតនៅភូមិប្រស្រែមុខ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បណ្តាលឲ្យផ្ទះចំនួន២ខ្នងឆេះនិងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ជនរងគ្រោះមានឈ្មោះ សឹម សារ៉ាន់ ភេទប្រុស អាយុ ៣៩ឆ្នាំ និងឈ្មោះ ជុំ ម៉ៅ ភេទប្រុស អាយុ ៥៨ឆ្នាំ ជាប្រភេទផ្ទះកាតាំង ពីរខ្នង ប្រក់ក្បឿង ទំហំ ៦x៧ ម៉ែត្រ ។

តាមប្រភពមូលហេតុបណ្ដាលមកពីទុស្សេរខ្សែភើ្លង ទើបបណ្តាលឲ្យអគ្គិភ័យបែបនេះ។

ក្នុងហេតុការនេះកម្លាំងនគរបាលបានប្រើប្រាស់ទឹកអស់ចំនួន ៦ឡានដើម្បីធ្វើការពន្លត់ មិនបណ្ដាលឲ្យរាលដាលឆ្លងទៅដល់ផ្ទះអ្នកនៅក្បែរនោះទេ។

ក្រោយពេលកើតហេតុការ សមត្ថកិច្ចបានប្រាប់ឲ្យដឹងអំពីការខូចខាតទាំងអស់រួមមាន៖
-ផ្ទះ ២ខ្នងស្មើ១២០,០០០,០០០ រៀល
-ថវិកា ១,០០០,០០០ រៀល
-មាសមួយតំឡឹងប្រាំបីជី ផ្លាទីនប្រាំជីស្មើនិង ១០,៨០០,០០០រៀល
-ស្រូវចំនួនមួយតោនគិតជាទឹកប្រាក់ ១,០០០,០០០រៀល ៕
-សំលៀកបំពាក់ មួយចំនួន ២,០០០,០០០រៀល
-គ្រែ២ តុ១ស្មើ ១,០០០,០០០រៀល
-ទូរទស្សន៍ ៣គ្រឿង ៦៦០,០០០រៀល
សរុបជាទឹកប្រាក់ទាំងអស់ចំនួន ១៣៦,៤៦០,០០០រៀល៕

មតិយោបល់