ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ចករណីលួចម៉ូតូក្នុងបរិវេណផ្ទះសំណាក់ ស្កាយ

ភ្នំពេញ: នៅថ្ងៃទី០៥ ខេមិនា ឆ្នាំ២០១៩ វេលាម៉ោង ០៧ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើលួច(លួចយកម៉ូតូ) នៅចំណុចក្នុងបរិវេណផ្ទះសំណាក់ ស្កាយ តាមបណ្តោយផ្លូវ២០០០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ ជា រតន: ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះឈ្មោះ ប៊ុន ហ៊ួច ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកហាងធីបស៊ី ស្នាក់នៅបន្ទប់ជួលលេខ៤៧ ផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់ មានម៉ូតូ០១គ្រឿង ម៉ាកហ្សូមមឺរ ឆ្នាំ២០១៨ ពណ៌ក្រហម ពាក់ស្លាកលេខពោធីសាត់ 1H-0979 របស់ជនរងគ្រោះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះបានចូលដេកនៅក្នុងផ្ទះសំណាក់ស្កាយ លុះព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៩ នៅវេលាម៉ោង០៧ និង០០នាទី ជនរងគ្រោះក្រោកពីដេកមិនឃើញម៉ូតូរបស់ខ្លួន ក៍បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី និងបានធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពរបស់ផ្ទះសំណាក់ឃើញជនសង្ស័យខាងលើ ធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ និងបានគេចខ្លួនបាត់ លុះរហូតម៉ោង១១និង០០នាទីយប់ ថ្ងៃខែឆ្នាំដែល ជនសង្ស័យបានចូលក្នុងផ្ទះសំណាក់ខាងលើវិញ ដោយមានកាសហការពីម្ចាស់ផ្ទះសំណាក់ខាងលើ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាសួរនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់