ព័ត៌មានជាតិ

ការលក់​រថយន្ត​ថ្មី​នៅ​បារាំង​កើនឡើង ៣,៤% ក្នុង​ខែ​កញ្ញា​

​នៅ​ចុង​ខែ​កញ្ញា​នេះ តួលេខ​នៃ​ការលក់​រថយន្ត​ថ្មី​នៅក្នុង​ប្រទេស​បារាំង​បាន​កើនឡើង ៣,៤​ភាគរយ បន្ទាប់​ពី​លក់​រថយន្ត​បាន ១៤២.២១១​គ្រឿង បើ​ធៀប​នឹង​ឆ្នាំ​មុន គឺ​ដូចគ្នា​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ជា​ផ្លូវការ​បង្ហាញ​ឲ្យដឹង​នៅ​ថ្ងៃ​អង្គារ​។​

​ដោយឡែក សហព័ន្ធ​លក់​រថយន្ត​របស់​បារាំង CCFA បាន​រាយការណ៍​ថា ការលក់​រថយន្ត​ដែល​បង្កើតឡើង​នៅ​ក្នុង​ប្រទេស​បារាំង កើនឡើង ៤,១​ភាគរយ ដោយ​មាន​រថយន្ត​ថ្មី​ចំនួន ៧៧.៤៨៩​គ្រឿង​។​

Renault ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​បារាំង ហើយក៏​ជា​អ្នកជំរុញ​ឲ្យ​ការល​ក់​រថយន្ត​នៅក្នុង​ប្រទេស​បារាំង​កើន​ឡើង​កាលពី​ខែ​កញ្ញា ដោយ​នៅ​ក្នុង​នោះ Renault លក់​រថយន្ត​បាន​ចំនួន ៣៧.៩៤០​គ្រឿង សម្រាប់​អតិថិជន​ក្នុង​តំបន់ បើ​ធៀប​ទៅ​នឹង​ពេល​វេលា​ដូច​គ្នា​កាលពី​ឆ្នាំមុន កើនឡើង ១៨,១​ភាគរយ​៕

car

មតិយោបល់