ព័ត៌មានជាតិ

អ្នកគូកជេរម្នាក់ដើរកាន់កាបូបបាំងថ្ងៃ ចោរបានដៃឆក់យកបាត់ ស្រែកទ្រហោយំប្តឹងប៉ូលិស

ភ្នំពេញ: ស្ត្រីម្នាក់កាន់កាបូបឌឺចោរ ដោយដើរលើកបាំងថ្ងៃចោរបាន់ដៃ ឆក់យកទៅបាត់ រីឯលោកចោរនោះទៀតឌឺប៉ូលិស ខណ:ដែលសកម្មភាពឆក់អាសូរតែនៅឆ្ងាយ នេះនៅមុខប៉ុស្តិ៍តែម្តង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវរថភ្លើង ខាងមុខប៉ុស្តិ៍កាកាប២ ភូមិចម្ការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ស្ត្រីរងគ្រោះ គ្រាន់តែដឹងថា ជាអ្នកគូកជេរដី មានទីលំនៅ ក្បែរកន្លែងកើតហេតុ ចំណែកសម្ភារ: បាត់បង់ ក្នុងកាបូប លុយចំនួន១៦៥០ដុល្លា ខ្សែដៃ ខ្សែក មានសរុបទម្ងន់៣,៣តម្លឹង ទូរស័ព្ទចំនួន៣គ្រឿង បាត់ដោយសុវត្តិភាព ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ស្រ្តីរងគ្រោះ ដើរថ្មើរជើង២នាក់ប្តី ចេញពីផ្ទះ ក្នុងបំណង់រកម៉ូតូកង់បីជិះ ប្តីដើរមុខ ប្រពន្ធដើរក្រោយ ដើរដល់ចំណុចផ្លូវរថភ្លើងខាងមុខប៉ុស្តិ៍កាកាប២ ដោយស្រ្តីរងគ្រោះធ្វេសប្រហែស ដើរបណ្តើរ កាបូបយកកាន់បាំងថ្លៃដើរយ៉ាងស្រស់សង្ហា ស្រាប់តែលោកចោរ ឆក់គ្មានមេត្តា គ្នា២នាក់ ជិះម៉ូតូ PCX ពណ៌ស មិនចាំស្លាកលេខ មកដល់ ចាប់ហូត យកកាបូបពីដៃ បានសម្រេច ជិះរត់គេច តាមផ្លូវបេតុង ជាប់ប៉ុស្តិ៍ទៀត ទៅទិសខាងលិចបាត់ស្រមោល ។

ក្រោយកើតហេតុ នឹកស្តាយទ្រព្យ លុយកាក់ ប្តីខំរក ទ្រហោយំ ចូលប្តឹងប៉លិស ប៉ុស្តិនៅជាប់នោះស្រាប់ ដើម្បីឲ្យជួយស្រាវជ្រាវ ៕

មតិយោបល់