ព័ត៌មានជាតិ

រថយន្តសណ្ដោងរ៉ឺម៉ក ផ្លាកលេខភ្នំពេញ 3A-4618 ដឹកទំនិញ១គ្រឿង រេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវ បាក់បង្គោលភ្លើង១ដើម

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយសណ្ដោងរ៉ឺម៉កដឹកទំនិញ១គ្រឿង បើកបរក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុកឡើងលើខឿនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់បង្គោលភ្លើងបំភ្លឺផ្លូវ១ដើម ព្រមទាំងស្លាកប៉ាណូ១ផ្ទាំងផងដែរ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវវ៉េងស្រេង ស្ថិតនៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។រថយន្តខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ពាក់ផ្លាកលេខភ្នំពេញ 3A-4618 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តនោះ បើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុពុំដឹងថា អ្នកបើកបររវល់តែងាក ទៅណាឬឱនឈ្ងោក យកអ្វីមួយមួយទេ ស្រាប់តែរេចង្កូតជ្រុលទៅបុកឡើងខឿនពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ១ដើម រួមជាមួយស្លាកប៉ាណូ១ផ្ទាំង បណ្ដាលឲ្យបាក់ដួលរាបដល់ដី ។ ប៉ុន្តែសំណាងល្អមិនបាន បណ្ដាលឲ្យមានគ្រោះថ្នាក់ ដល់នរណាម្នាក់ឡើយ បន្ទាប់មកនគរបាលបានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីនាំយករថយន្តទៅរក្សាទុក រង់ចាំការដោះស្រាយគ្នាតាមច្បាប់៕

មតិយោបល់