ភ្នំពេញ: ថ្ងៃទី ០៧ ខែមិនា ឆ្នាំ២០១៩ បានប្រារព្ធធ្វើពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១០៨ ក្រោមប្រធានបទលើកកម្ពស់សមភាពយេនឌ័រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សក្នុងគោលដៅសំខាន់ៗទាក់ទងទៅនិងស្រ្តីជានគរបាល ដែលមានទេពកោសល្យខ្ពស់ក្នុងការសួរចម្លើយជនល្មើសជាស្រ្តី ព្រោះគាត់អាចប្រើពាក្យសម្ដីល្អ និងទន់ភ្លន់អាចប្រមូលព័ត៌មានបានលម្អិត។
ក្នុងករណីនេះរាជធានីភ្នំពេញ ចង់ឲ្យមានមេប៉ុស្តិ៍ និងអធិការជាស្រ្តី ដើម្បីអោយក្លាយជាគំរូល្អ ប៉ុន្តែស្រ្តីខ្លួនឯង ត្រូវបង្កើនសមត្ថភាពអោយសាកសមទៅនឹងតំណែងដែលថ្នាក់ដឹកនាំប្រគល់អោយ
ពេលបង្ក្រាបបទល្មើសផ្សេង ស្រ្តីជានគរបាល ជាអ្នកចាប់ចងជនសង្ស័យជាស្រ្តី។
មន្រ្តីនគរបាលជាស្រ្តី ក៏ត្រូវហាត់ក្បាច់គុនអោយបានល្អ ដើម្បីងាយស្រួលក្នុងការចាប់ និងបង្ក្រាបទៅលើជនសង្ស័យ ហើយអាចការពារខ្លួនឯងបានផងដែរ ពេលតម្លើងឋាន្តរសក្តិដល់មន្រ្តីនគរបាលជាស្រ្តី ក៏ត្រូវអោយមានភាគរយខ្ពស់
ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់៕
មតិយោបល់