ព័ត៌មានជាតិ

Update៖ ប្រជាពលរដ្ឋ ប្រទះឃើញបុរសម្នាក់ដេកស្លាប់​ យ៉ាងអាណោចអាធ័ម

ភ្នំពេញ: ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅស្លាកប៉ាណូមុខហាងចិន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាកសពខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានភិនភាគពាក់អាវយឺតពណ៌ក្រហមដៃខ្លី។

តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា សាកសពខាងលើ នៅមុនពេលកើតហេតុជនរងគ្រោះតែងតែត្អូញត្អែប្រាប់អ្នកដូរនៅក្បែរនោះថា ចេះតែអត់ស្រួលខ្លួន មិនដឹងយ៉ាងមិចទេ រហូតមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់តែម្តង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានចុះពិនិត្យ ជាក់ស្តែងនិងស្វែងរកសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់