ព័ត៌មានជាតិ

កុ​ដ្ឋិ​ព្រះសង្ឃ​នៅ​វត្ត​និគម​ក្រៅ​ ត្រូវ​ចោរ​គាស់​ទ្វារ​លួច​យក​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន

បាត់ដំបង​ៈ យោងតាមផេកអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ​ កុ​ដ្ឋិ​ព្រះសង្ឃ​នៅ​វត្ត​និគម​ក្រៅ​ ត្រូវ​ចោរ​គាស់​ទ្វារ​លួច​យក​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ នៅ​ចំណុច​ក្នុង​វត្ត​និគម​មា​រាម​ ហៅ​វត្ត​និគម​ក្រៅ​ ក្រុម​ទី​០៩​ ភូមិ​និគម​ក្រៅ​ ឃុំ​ជ្រោយ​ស្តៅ​ ស្រុក​ថ្មគោល​។​ ហេតុ​ការ​នេះ​ បាន​កើតឡើង​ កាលពី​ថ្ងៃ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១១៖១៥​នាទី​។​

​យោង​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​ថ្មគោល​ បាន​ឲ្យ​ដឹង​ថា​ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ធ្វើ​សកម្មភាព​គាស់​សោរ​ទ្វារ​សោរ​បន្ទប់​កុ​ដ្ឋិ​លោក​ព្រះ​នាម​ ឆោម​ មាឃ​ ព្រះ​ជន្ម​ ៤១​ព្រះ​វស្សា​។​ សម្ភារៈ​ដែល​បាត់បង់​ក្នុង​បន្ទប់​រួម​មាន៖ លុយ​ខ្មែរ​ ៤០​ម៉ឺន​រៀល​ ប្រាក់​ថៃ​ ៧​ពាន់​បាត​ អាយ​ផេ​ត​ ១​គ្រឿង​ និង​កុំព្យូទ័រ​ឡេ​ប​ថប​ ១​គ្រឿង​។​

ករណី​នេះ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ កំពុងធ្វើការ​ស្រាវជ្រាវ​កំណត់​មុខ​សញ្ញា​ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

មតិយោបល់