សៀមរាប: បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៦និង ៣០នាទីព្រឹក នៅថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា សាកសពមានឈ្មោះ វឿន ឈាន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរជា បុគ្គលិកក្រុមហ៊ុនសន្តិសុខ ស្នាក់នៅបណ្តោះអាសន្នភូមិកើតហេតុខាងលើ ។
ក្រោយពីសមត្ថកិច្ចបានត្រួតពិនិត្យ និងបានធ្វើកោសល្យវិច័យ រួចប្រាប់ឲ្យដឹងថា គ្មានករណីពាក់ព័ន្ធអំពើឃាតកម្មទេ ពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន ចំពោះសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់