ទីក្រុងម៉ាឌ្រីត ( 30/07/13 ) : តុលារការរបស់អេស្បាញកាលពីថ្ងៃអង្គារម្សិលមិញបានប្រកាសថាខ្លួនបានរកឃើញថាអ្នកបើកបររថភ្លើងដែលបានបង្កគ្រោះថ្នាក់សម្លាប់មនុស្ស 79 នាក់កាលពីសប្តាហ៍មុននោះបាននិយាយទូរស័ព្ទនៅពេលដែលគ្រោះថ្នាក់នេះបានកើតឡើង។
តុលារការនេះបាននិយាយទៀតថាបុរសដែលជាអតីតទាហានជើងចាស់នេះបានកំពុងនិយាយទូរស័ព្ទជាមួយនឹងបុគ្គលិករបស់ក្រុមហ៊ុនផ្លូវដែកដើម្បីពិភាក្សាលើផ្លូវដែលគាត់ត្រូវប្រើប្រាស់តែជាអកុសលបានតែបន្តិចគ្រោះថ្នាក់ក៏បានកើតឡើងភ្លាមៗ។
តាមរយៈប្រអប់ខ្មៅដែលបានយកមកពិនិត្យបានឲ្យដឹងថារថភ្លើងបានរត់ក្នុងល្បឿនប្រមាណ 192 គីឡូម៉ែត្រក្នុងមួយម៉ោងហើយអ្នកបើកបរព្យាយាមប្រើប្រាស់ហ្វ្រាំងដែរតែចុងក្រោយគឺល្បឿនបានធ្លាក់មកត្រឹម 153 គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះនៅពេលដែលផ្លូវបត់ត្រូវការល្បឿនតែ 89 គីឡូម៉ែត្រក្នុងមួយម៉ោង។គួរបញ្ជាក់ផងដែររថភ្លើងដែលដឹកអ្នកដំណើរសរុប 218 នាក់បានសម្លាប់មនុស្សទាំងអស់ 79 នាក់ 60 នាក់បន្តស្នាក់នៅក្នុងមន្ទីរពេទ្យនៅឡើយហើយ 15 នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់