ព័ត៌មានជាតិ

កុងតឺន័របុកឡានដឹកធុងហ្គាស ជ្រុលទៅបុកកាមរីបាឡែន ក្បែរស្ពានព្រែកហូរ

កណ្ដាលៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា នៅមុនបន្តិចមានករណីគ្រោះចរាចរណ៍រវាងរថយន្តកុងតឺន័រ បុកជាមួយរថយន្តឡានដឹកធុងហ្គាស ហើយជ្រុលទៅបុករថយន្តកាមរី បាឡែន បណ្តាលឲ្យរថយន្តទាំង៣គ្រឿង រងការខូចខាត។

ហេតុកាណ៍គ្រោះបានកើតឡើងកាលពីវេលាម៉ោងប្រហែល១រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅគល់ស្ពាន ព្រែកហូរ ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ។ ប្រភពបានបញ្ជាក់ថា ក្នុងករណីខាងលើពុំមានមនុស្សរងរបួសទេ៕

មតិយោបល់