ព័ត៌មានជាតិ

Updateៈ រោងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមនិងកន្លែងដាក់ឡាន ម៉ូតូរបស់ផ្ទះសំណាក«AS88»ខ្ទេច ត្រូវអគ្គិភ័យឆាបឆេះដោយសារ…

កណ្ដាលៈ រោងសិប្បកម្មកែច្នៃ គ្រឿងសង្ហរឹម និងជាកន្លែងសម្រាប់ចតរថយន្តនិងម៉ូតូផងរបស់ផ្ទះសំណាក់«AS88»ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ត្រូវបានភ្លើងឆេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នទីថ្ងៃត្រង់ថ្ងៃទី០៧ ខែមនា ឆ្នាំ២០១៩ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រោងសិប្បកម្មនោះមានទំហំទទឹង២០ម៉ែត្រនិងបណ្ដោយប្រហែលជិត១០០ម៉ែត្រសាងសង់ពីដែកប្រក់ស័ង្កសី ដែលមានម្ចាស់ផ្ទះសំណាក់ ឃួន បូរ៉ា ភេទប្រុសអាយុ៤៧ឆ្នាំ ។នៅក្នុងរោងនោះមានស្តុកឈើ និងក្ដារកុងផ្លាកេ ព្រមទាំស្មាតបតផងដែរ ហើយការឆាបឆេះបណ្ដាលមកពីដុតសម្រាមភ្លេចមើលទើបឆេះរាលដាលដល់កម្ទេចឈើនិងឈើនៅក្នុងរោងសិប្បកម្មនោះតែម្ដង។

ប្រភពដដែលបានបន្តថា ខណៈនោះមានរថយន្តពន្លត់អគ្គិភ័យចំនួន១៨គ្រឿងទៅបាញ់ពន្លត់ក្នុងនោះរួមមាននោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់យោធាអង្គភាព​ K៨៦​ចំនួន០១គ្រឿង រថយន្តរបស់ ការិយាល័យអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន ០៤គ្រឿង​ រថយន្កអង្គភាព៧១១ កងពលតូចលេខ៧០ចំនួន០២គ្រឿង រថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០២គ្រឿង
រថយន្តអង្គភាពទ័ពពិសេសឆ័ត្រយោង៩១១​ ចំនួន០២គ្រឿង​ ហើយគិតរហូតដល់វេលាម៉ោង៣និង៣០នាទីប្រើប្រាស់ទឹកអស់ជាង២០ស៊ីទែនហើយនៅតែមិនទាន់រលត់ទាំងស្រុងនៅឡើយ ចំណែករោងសិប្បកម្មទាំងមូលនិងសម្ភារៈក្នុងនោះត្រូវភ្លើងឆេះអស់នៅសល់តែផេះប៉ុណ្ណោះ៕

មតិយោបល់