Post News Media ព័ត៌មានជាតិ បុរសម្នាក់របួ...

បុរសម្នាក់របួសធ្ងន់បន្ទាប់ពីត្រូវថយន្តបុកម៉ូតូបណ្ដាលឲ្យឆេះផ្អើលដល់រថយន្តពន្លត់

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីរថយន្តនិងម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាវេលាម៉ោង ១ និង ០០នាទីថ្ងៃទី ០៧ ខែមិនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥៤-៥៥ ត្រង់ចំណុចភូមិអូវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថយន្ត បង្ក០១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3D-1809។

អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូ ០១គ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ខៀវ​ គ្មានស្លាកលេខបើកបរដោយ ជនរងគ្រោះមានឈ្មោះ ឡាយ ងីម ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិសូន្យមួយ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
កំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យរងរបួសស្រាល បានបញ្ជូនទៅព្យាបាលមន្ទីពេទ្យ ចំណែករថយន្តខូចខាតយ៉ាងខ្លាំង និងម៉ូតូឆេះទាំងស្រុង ។

ក្រោយពីកើតហេតុ វត្ថុតាងទាំង ២គ្រឿងត្រូវបានសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕