ព័ត៌មានជាតិ

មានករណីបុរសម្នាក់ ចង.កសម្លាប់ខ្លួនក្បែរប៉ុស្តិ៍បឹងទំពុន២ ផ្អើលទាំងព្រឹក

ភ្នំពេញ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានការភ្ញាក់ផ្អើលទាំងព្រឹក ប្រទះឃើញសពបុរសម្នាក់ ចង.កសម្លាប់ខ្លួនក្នុងផ្ទះជាន់ទី៣ ក្បែរប៉ុស្តិ៍បឹងទំពុន២ ក្នុងផ្ទះល្វែងមួយ ស្ថិតនៅភូមិត្នោតជ្រុំ​ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កើតហេតុវេលាម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ មូលហេតុយ៉ាងណានោះ នៅមិនទាន់ដឹងនៅទ្បើយទេ ដោយសមត្ថកិច្ច កំពុងធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់