ព័ត៌មានជាតិ

មេក្លោងជួញដូរថ្នាំញៀនជនជាតិឡាវម្នាក់ ត្រូវឃាត់ខ្លួននៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង: កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ច បានបើកប្រតិបត្តិការ បង្ក្រាបមេក្លោងជួញដូរថ្នាំញៀនជនជាតិឡាវម្នាក់ ដោយដកហូតបានថ្នាំញៀនជាច្រើនគ្រាប់ ​នៅ​ចំណុចស្ពានទី២ ភូមិខាំផាន់ សង្គាត់សាមគ្គី ក្រុងស្ទឹងត្រែង បន្ទាប់ពីជនសង្ស័យ បានលួចឆ្លងដែននាំយក គ្រឿងញៀនចូលមកប្រទេសកម្ពុជា។

​ជនសង្ស័យ​ឈ្មោះ ប៊ុន ម៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើស្រែ មានទីលំនៅភូមិបានដន ស្រុកផូនហូង ក្រុងវៀងច័ន្ទ ប្រទេសឡាវ។

វត្ថុតាងដកហូតរួមមាន៖
– ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន៣៩កញ្ចប់ ស្មើ៧៦៨៣គ្រាប់ មានទម្ងន់សុទ្ធ៧៩៣,៣ក្រាម​
– លុយដុល្លារ​១០០ដុល្លារក្លែងខ្លាយរហែក១សន្លឹក
– លុយបាតថៃ៣,០០០បាត
– ទូរស័ព្ទអិនចុចពិល២គ្រឿង៕

មតិយោបល់