ព័ត៌មានជាតិ

រថយន្តហ្រ្វាំងមិនស៊ី បុកតូបលក់សាច់ជ្រូក បណ្ដាលឲ្យរងរបួសធ្ងន់

តាកែវ: កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយ រថយន្តបើកទៅបុកតូបលក់សាច់ជ្រូក ស្ថិតនៅលើផ្លូវជាតិលេខ០២ គីឡូម៉ែត្រ៥៦-៥៧ ត្រង់ចំណុចផ្លូវបំបែកជាបួនផ្សារថ្នល់ទទឹង ភូមិក្រាំងរលូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ តាកែវ​​ 2A-1786 អ្នកបើកបរមានឈ្មោះ មឿន វិបុល ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ អ្នកបើកបរ រស់នៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ធ្វើដំណើរពីកើតទៅលិច។ មកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកតូបលក់សាច់ជ្រូក បណ្ដាលឲ្យរងការខូចខាត និងរបួសធ្ងន់។

ជនរងគ្រោះឈ្មោះ តឹក សូនី ភេទស្រី អាយុ ៥២ឆ្នាំ មុខរបរ អ្នកលក់សាច់ជ្រូក នៅផ្សារថ្នល់ទទឹង រងរបួសធ្ងន់ មានទីកន្លែងកណើតនៅភូមិឃុំ កើតហេតុ។

មូលហេតុ៖ បណ្ដាលមកពីអ្នកបើកបររថយន្ត ជាន់ហ្រ្វាំងមិនជាប់។

ក្រោយកើតហេតុសមត្ថកិច្ច បានយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់