កំពង់ធំៈ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារបុរសវិកលចរិតម្នាក់បានយកកាំបិតប៉័ងតោអារកសម្លាប់ខ្លួនឯងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ នៅក្នុងបរិវេណផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិក្រយ៉ាត្បូង ឃុំក្រយ៉ា ស្រុកប្រសាទបល្ល័ង្គ ខេត្តកំពងធំ។
ក្រោយពីកើតហេតុក្រុមគ្រួសារបានបញ្ចូនទៅមន្ទីរពេទ្យបង្អែកស្រុកស្ទោងតែអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតមុនទៅដល់មន្ទីរពេទ្យ។ ជនរងគ្រោះមានឈ្មោះ សុខ សឿន ហៅបៀន ភេទប្រុស អាយុ៥២ឆ្នាំ។
សមត្ថកិច្ចបានបញ្ចាក់ថា ក្រោយពីពិនិត្យ ធ្វើកុសលវិច័យរួចមក បុរសសរសៃប្រសាទរូបនេះ ពិតជាបានធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន បន្ទាប់ពីពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់