កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បាននិយាយវាយប្រហារទៅលើសមយុទ្ធយោធារួមគ្នា រវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនថា ជាបញ្ហាប្រឈមដ៏បើកចំហ ខណៈកំពុងមានកិច្ចប្រឹងប្រែងឆ្ពោះទៅរកសន្តិភាព នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩។
កាលពីថ្ងៃសៅរ៍ អាមេរិក និងកូរ៉េខាងត្បូង បានយល់ព្រមផ្លាស់ប្តូរការធ្វើសមយុទ្ធពីរប្រចាំឆ្នាំសំខាន់ៗរបស់ពួកគេ គឺ Key Resolve និង Foal Eagle ជំនួសមកវិញដោយការហ្វឹកហ្វឺនរយៈពេលខ្លី Dong Maeng ឬ Alliance ដែលចាប់ផ្តើម នៅសប្តាហ៍នេះ។
ការផ្លាស់ប្តូរនេះ ត្រូវបានធ្វើឡើង ដើម្បីបន្ធូរបន្ថយភាពតានតឹងបន្ថែមទៀត ជាមួយក្រុងព្យុងយ៉ាង បន្ទាប់ពីមានសង្គ្រាមពាក្យសម្ដីដ៏ក្ដៅគគុក ចាប់តាំងពីដើមឆ្នាំ ២០១៨កន្លងមក៕
មតិយោបល់