ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យ! ករណីភ្លើងឆេះព្រៃ នៅចំណុចក្រុមហ៊ុនខេម៉ាហ្រ្គាអិនវេសមែនគ្រុប ខេត្តព្រះសីហនុ

ព្រះសីហនុ: កាលពីវេលាម៉ោង ០៦ និង ៣០នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ មានករណីភ្លើងឆេះព្រៃមួយ បានកើតឡើងនៅចំណុចក្រុមហ៊ុន ខេម៉ាហ្គ្រាអិនវេសមែនគ្រុប ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

ក្រោយពីទទួលបានដំណឹងភ្លាម ក្រុមកម្លាំងជំនាញអគ្គិភ័យស្រុកកំពង់សីលា បានចុះទៅអន្តរាគមន៍ពន្លត់ផងដែរ​ ដោយប្រើអស់ទឹកចំនួន​ ០៥ឡាន ទើបអាចទប់ស្កាត់កុំឲ្យឆេះដាលឆ្លងដល់ផ្ទះប្រជាពលរដ្ឋ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ មិនបណ្ដាលឲ្យមានការរងខូចខាតទ្រព្យអ្វីទេ៕

មតិយោបល់