ព័ត៌មានជាតិ

ផ្ទុះធុងហ្គាសលាន់ដូចរន្ទះ នៅ Green Coffee ផ្អើលរត់ជាន់ជើងគ្នា នៅខណ្ឌមានជ័យ

ភ្នំពេញ: មានករណីផ្ទុះធុងហ្គាសលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅ Green Coffee វេលាម៉ោង ៤ និង៣០នាទីទៀបភ្លឺថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ម្ដុំស្តុបលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ករណីនេះ មិនមានអ្នករងរបួសអីទេ គ្រាន់តែឃើញមានផ្សែងប៉ុណ្ណោះ ខណ:មានអ្នកខ្លះរើឥវ៉ាន់ចេញ ប៉ុន្តែវាមិនបង្កឲ្យឆាបឆេះនោះទេ។

ភ្លាមផងដែរ សមត្ថកិច្ច បានចុះធ្វើការអន្តរាគមន៍ទៅដល់ទីតាំងកើតហេតុ៕

មតិយោបល់