ព័ត៌មានជាតិ

ស្លាប់រាល់ថ្ងៃនៅផ្លូវជាតិ៤! ម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់បន្ទាប់ពី…

ព្រះសីហនុៈ វេលាម៉ោង៣និង៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ឡើងលើដងផ្លូវជាតិលេ
ខ៤ ចន្លោះគីឡូម៉ែត្រ ២០៩~២១០ ស្ថិតក្នុងភូមិចំណោទរាម ឃុំបិត
ត្រាំងស្រុកព្រៃនប់ រវាងម៉ូតូ ០១គ្រឿង ម៉ាក EXCITER ពណ៌ខ្មៅ គ្មានស្លាកលេខ មានទិសដៅខេត្តព្រះសីហ
នុ.ភ្នំពេញ បើករដោយឈ្មោះ សែន ប៊ុនថន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិទួល
ទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកដល់ចំណុចខាងលើម៉ូតូបានវ៉ាជែង ហើយទាក់ដៃ
ចង្កូតជាមួយម៉ូតូ ០១គ្រឿងទៀត ម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត ១L-៥៦
៧៨ មានទិសដៅស្របគ្នា បើកបរដោយឈ្មោះ សែម សាមេន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិស្រូវក្រោម ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បណ្តាលអោយអ្នកបើកបរម៉ូតូ HONDA-DREAM ដួលធ្លាក់លើផ្លូវ ស្របពេលនោះក៍មានរថយន្ត កុងតឺនរ័១គ្រឿងម៉ាក STERLING ពណ៌
ត្រួយចេក ពាក់ផ្លាកលេខ ភ្នំពេញ ៣C-៣២៩៤ មានទិសដៅស្របគ្នាមកពីក្រោយ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ) បានបុកកិនពីលើអ្នកបើកបរម៉ូតូ HONDA-DREAM រួចជ្រុលល្បឿនទៅកិនពីលើម៉ូតូ EXCITER បន្តទៀត ។គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាល
ឲ្យស្លាប់មនុស្សចំនួន ០១នាក់ និងរងរបួសមនុស្សចំនួន ០១នាក់ ៖
១. ឈ្មោះ សែម សាមេន អ្នកបើកបរម៉ូតូ HONDA-DREAM ស្លាប់នៅនឹងកន្លែងកើតហេតុ។
២. ឈ្មោះ សែន ប៊ុនថន អ្នកបើកបរម៉ូតូ EXCITER របួសធ្ងន់ ។
បច្ចុប្បន្ន សាកសពរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករបួស បានបញ្ជូនមកព្យាបាលនៅគ្លីនិចឯកជន ៨៨៨ ក្នុងក្រុងព្រះសីហនុ រីឯវត្ថុតាងរថយន្ត និងម៉ូតូទាំងពីរ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ត STERLING បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕

 

មតិយោបល់