Post News Media ព័ត៌មានជាតិ ម៉ូតូ Zoomerx...

ម៉ូតូ Zoomerxខឹងម្ចាស់ប្រះខ្លួនដេក

បន្ទាយមានជ័យ: យុវជនម្នាក់បានរងរបួសបាក់ភ្លៅ ដោយសារជិះម៉ូតូលឿនពេក ហើយដួលខ្លួនឯង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដួលខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបឹងអាគរ ផ្លូវទៅសាយសាម៉ន ស្ថិតក្នុងភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងត្រូវបានបញ្ជូនទៅពេទ្យមង្គលបូរី(កម្ពុជា-ជប៉ុន)។

ជនរងគ្រោះឈ្មោះ ឆោម សុភក្រ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិពង្រ ឃុំកំពង់ស្វាយ សិរីសោភ័ណ បន្ទាយមានជ័យ ជិះម៉ូតូម៉ាក(Zoomerx) ពីលិចទៅកើតដល់ចំណុចកើតហេតុ ក៏ផ្លាតដួល(ជិះល្បឿនហួសកំណាត់)៕

photo_2016-09-30_18-54-50

photo_2016-09-30_18-54-52

photo_2016-09-30_18-54-54