ព័ត៌មានជាតិ

(ព័ត៌មានបឋម) សង្ស័យករណីឃាតកម្ម រំលោភរួចសម្លាប់ នារីម្នាក់ អាយុ១៨ឆ្នាំ នៅស្រុកមុខកំពូល

កណ្ដាល: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា សង្ស័យមានករណីឃាតកម្ម រំលោភរួចសម្លាប់ នារីម្នាក់ អាយុ១៨ឆ្នាំ ត្រូវបានគេប្រទះឃើញសាកសព នៅវេលាម៉ោង ២ និង៤០នាទីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ច បានចុះទៅពិនិត្យមើល និងធ្វើកោសល្យវិច័យ ដើម្បីធ្វើការស្រាវជ្រាវ ព័ត៌មានលម្អិត នឹងផ្សាយបន្តទៀត៕

មតិយោបល់