កណ្ដាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់
កាលពីវេលាម៉ោង ០៥និង២០ នាទីល្ងាចថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចភ្លើស្តុបផ្លូវ៦០ម៉ែត្រ តាមបណ្តោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ១១៥ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
រថយន្តម៉ាក HYNO ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ3A-2703 បើកបរដោយឈ្មោះ សួស ចាន់រ័ត្ន ភេទប្រុស អាយុ៤៣ ឆ្នាំ មានទីលំនៅភូមិអង្គដែកកណ្តាល ឃុំពោធិពង្រាល ស្រុកបរសេដ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) ធ្វើដំណើរពីត្បូងទៅជើង ពេលភ្លើងស្តុបពណ៌ខៀវ ក៏ធ្វើដំណើរ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសង់ស៊េរី២០១៦ ជិះពីលិចទៅកើតដោយមិនឈប់ ខណៈភ្លើងស្តុប ពណ៌ក្រហមទេ ទើបរថយន្តកាច់ចង្កូតគេចម៉ូតូនោះ ប៉ុន្តែក៏ផ្ទុះកង់រថយន្តខាងឆ្វេងផ្នែកខាងមុខ បណ្តាលឲ្យក្រឡាប់រថយន្ត ហើយកិនម៉ូតូមួយគ្រឿង ម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Q-3654 ជិះដោយឈ្មោះ គុំ ភីរុន ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ធ្វើដំណើរពីត្បូងទៅជើងស្របទិសគ្នា ជាមួយរថយន្ត បណ្តាលឲ្យកិនស្លាប់មួយរំពេច។
មូលហេតុ៖ អ្នកបើករថយន្ត ខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុសព ត្រូវបានផ្នែកជំនាញប្រគល់ជូនបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯមធ្យោបាយពាក់ព័ន្ធបានយក
មករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់