ព័ត៌មានជាតិ

Update៖ សាកសពយុវនារីម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់ សង្ស័យជាករណីឃាតកម្ម

កណ្ដាល: សាកសពនារីម្នាក់ ដែលប្រជាពលរដ្ឋប្រទះឃើញស្លាប់ ក្នុងប្រឡាយព្រំដី ស្ថិតនៅព្រៃមួយកន្លែង ត្រូវបានសង្ស័យថាជាករណីឃាតកម្ម បង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

សាកសពនារីរងគ្រោះឈ្មោះ នៅ ស្រីលាប អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកឬស ឃុំសំបួរមាស ស្រុកមុខកំពូល ។

មន្ត្រីនគរបាលស្រុកមុខកំពូល បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋឈ្មោះ ពឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុរបរកសិករ នៅភូមិក្រោលគោ ឃុំសំបួរមាស គាត់បានជិះម៉ូតូមករាយមង នៅចំណុចបឹងក្របីស្លាប់ ខណ:មកដល់មាត់បឹងមិនឃើញទូក នៅមាត់បឹង ក៏ជិះម៉ូតូត្រឡប់មកវិញ ស្រាប់តែឃើញកាតាបខ្មៅមួយ នៅក្បែរផ្លូវឈប់ចុះមកមើល ស្រាប់តែឃើញសាកសពស្លាប់ ក្នុងប្រឡាយព្រំដីក្នុងព្រៃ។

ភ្លាមនោះក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងនគរបាលជំនាញ ចុះកន្លែងកើតហេតុធ្វើការកោសល្យវិច័យ រួចបញ្ជាក់ថា ការស្លាប់នារីរងគ្រោះ គឺជាករណីឃាតកម្ម។

ចំពោះករណីនេះ នគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវស៊ើបអង្គេតរកមូលហេតុពិត និងតាមចាប់ជនដៃដល់ ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់