ព័ត៌មានជាតិ

សន្តិសុខផ្សារអូទ្បាំពិក សង្ស័យខុសបច្ចេកទេស បើករថយន្តហាយទ្បែនឌ័រ ស្លាកលេខ ភ្នំពេញ 2AE-0467 បុកចូលផ្ទះយីហោលក់ ប្រេងនាំចូលពីប្រទេស ម៉ាទ្បេស៊ី នៅខណ្ឌចំការមន

ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីរថយន្តហាយទ្បែនឌ័រ ស្លាកលេខ ភ្នំពេញ 2AE-0467 បុកចូលផ្ទះលេខ ៨១ យីហោលក់ ប្រេងនាំចូលពីប្រទេស ម៉ាទ្បេស៊ី នៅខាងកើតផ្សារអូទ្បាំពិក សង្កាត់អូទ្បាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ករណីនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែរងការខូចខាតរថយន្តតែប៉ុណ្ណោះ ។ អ្នកបើករថយន្ត ត្រូវបានគេស្គាល់ថា ជាសន្តិសុខផ្សារអូទ្បាំពិក។

កើតហេតុវេលាម៉ោង ១១ និង ០៤នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់