ព័ត៌មានជាតិ

សូមបើកបរដោយប្រុងប្រយ័ត្ន!ស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់យ៉ាងអាណោចអាធ័មដោយសាររថយន្តកុងទីន័របុកចូលផ្ទះ

ស្វាយរៀង: ប្រជាពលរដ្ឋមួយគ្រួសារ បានស្លាប់៣នាក់យ៉ាអាណោចអាធ័ម និងរបួសធ្ងន់ម្នាក់ ដោយរថយន្តកុងទីន័រមួយគ្រឿង បានបើកបុកចូលផ្ទះរបស់ពួកគេ ខណ:កំពុងតែលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ នៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃទី១០ ខែ មីនា ឆ្នាំ២០១៩ ស្ថិតនៅចិញ្ចើមផ្លូវភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមរបាយការណ៍របស់សមត្ថកិច្ចឲ្យដឹងថារថយន្តបង្កជាប្រភេទកុងទីន័រម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ 3C-1851។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យ ម្ចាស់ផ្ទះឈ្មោះ នាង ពូតា អាយុ៤៧ឆ្នាំរបួសធ្ងន់ ចំណែកប្រពន្ធ និងកូនស្លាប់៣នាក់ ប្រុស២នាក់។ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ អ្នកបើកបររថយន្តបានរត់គេចខ្លូនពីកន្លែងកើតហេតុ។
តាមការសន្និដ្ឋានជាជំហ៊ានដំបូង មកពីអ្នកបើកបរងងុយ ដេក។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បាននិងកំពុងរកមធ្យោបាយយករថយន្តស្ទួច ដើម្បីទាញរថយន្តកុងទីន័រចេញពីកន្លែងកើតហេតុ៕

មតិយោបល់