កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា៖នៅចំណុចភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ជំនាញខេត្ត សហការជាមួយជំនាញស្រុកកោះសូទិន បើកកិច្ចប្រតិបត្តិការ បង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ស្រី០២នាក់ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៥និង០០នាទី។
ជនសង្ស័យទាំង១២នាក់រួមមាន ៖
១-ឈ្មោះ កន ស្រីអូន ភេទស្រី អាយុ២៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិផ្សារថ្មី ឃំុពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
២-ឈ្មោះ សេង ប៊ុនហ៊ួរ ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
៣-ឈ្មោះ មិន ដានី ភេទស្រី អាយុ៣២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
៤-ឈ្មោះ ជុន ចាន់ផល្លា ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ នៅភូមិផ្សារថ្មី ឃុំពាប្រធ្នោះ ស្រុកកោះសូទិន។
៥-ឈ្មោះ ណុល វ៉ាន់ណេត ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ នៅភូមិប៉ាណាម ឃុំពង្រ ស្រុកកោះសូទិន (ម្ចាស់កាំភ្លើងពិសេស ដូចប៊ិច បាញ់គ្រាប់ពិត សម្លាប់មនុស្សបាន)។
៦-ឈ្មោះ សេង ស៊ីម៉េង ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ នៅភូមិដំណាក់ស្វាយ ឃំុល្វេ ស្រុកកោះសូទិន។
៧-ឈ្មោះ មុត វិសាល ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិព្រែករំដេងកើត ឃុំព្រែករំដេង ស្រុកកោះសូទិន (ម្ចាស់កាំភ្លើងពិសេស ដូចប៊ិច បាញ់គ្រាប់ពិតសម្លាប់មនុស្សបាន)។
៨-ឈ្មោះ ហាក់ ប៉ូលីស ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកកោះសូទិន។
៩-ឈ្មោះ ថូ តុងហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រៃស្វា ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
១០-ឈ្មោះ ងន់ ហោហេង ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិព្រៃចង្ក្រាន ឃុំព្រៃចង្ក្រាន ស្រុកសីធរកណ្តាល ខេត្តព្រៃវែង។
១១-ឈ្មោះ ម៉ុង សុខចាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិព្រៃទទឹង ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
១២-ឈ្មោះ ហ៊ាន ស៊ាងហ៊ួរ ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិព្រៃទទឹង ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
រឹបអូសវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន១៩៧កញ្ចប់ (ធំ០៩កញ្ចប់ និងតូច១៨៨កញ្ចប់) ជញ្ជីងអេឡិចត្រូនិច០១គ្រឿង អាវុធខ្លី (ប៊ិចកាំភ្លើង)០១ដើម ទូរស័ព្ទ០៨គ្រឿង ដាវ០១ដើម និងម៉ូតូ០៥គ្រឿង។
ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួន ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់