ព័ត៌មានជាតិ

រន្ទះបាញ់យុវជន២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល នៅខត្តកំពង់ធំ

កំពង់ធំ: នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៣និង០០នាទី នៅត្រង់ចំណុចបឹងកំពីងពួយ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មានករណីរន្ទះបាញ់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលនូវយុវជនចំនួន២នាក់ ខណ:ពេលដែលជនរងគ្រោះទៅដាក់ (ប៉ោង) នៅត្រង់ចំណុចភូមិសាស្ត្រកើតហេតុ ។

ជនរងគ្រោះទាំង០២នាក់ ១-ឈ្មោះ ឆែ ឆើត ភេទប្រុស អាយុ២៦ឆ្នាំ របួសស្រាល និងម្នាក់ទៀតឈ្មោះ ណាក់ នុន ភេទប្រុស អាយុ១៥ឆ្នាំ របួសធ្ងន់ អ្នកទាំងពីររស់នៅភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ៕

មតិយោបល់